
មកដល់ហើយ! TECNO POVA ស្មាតហ្វូនប្រេនដ៏ល្បី និងមានសមត្ថភាពខ្ពស់ តែមានតំលៃពិសេសមិនគួអោយជឿ!
មកដល់ហើយ! TECNO POVA ស្មាតហ្វូនប្រេនដ៏ល្បី និងមានសមត្ថភាពខ្ពស់ តែមានតំលៃពិសេសមិនគួអោយជឿ!
TECNO POVA គឺជាទូរស័ព្ទឆ្លាតដំបូងគេបង្អស់ (ស្មាតហ្វូន) ដែលក្រុមហ៊ុន TECNO បាននាំចូលទីផ្សារកម្ពុជាជាផ្លូវការជាមួយនឹងតំលៃ និងសមត្ថភាពពិសេសបើប្រៀបជាមួយប្រេនដ៏ទៃទៀត គឺត្រឹមតែ 139$ តែប៉ុណ្ណោះ! ស្មាតហ្វូន TECNO POVA គឺជាប្រភេទម៉ាស៊ីនប្រើបច្ចេកវិជ្ជា HyperEngine Game ភ្ជាប់ជាមួយបន្ទះឈីបសម្រាប់ការលេងហ្គេម Helio G80, 6GB RAM + 64GB។
ស្មាតហ្វូន TECNO POVA មានថ្មទំហំធំបំផុតរហូតដល់ទៅ 6000mAh ដែលអាចទុក Standby បានលើសពី១ខែ, មានបច្ចេកវិជ្ជាសាកថ្មលឿន 18W Flash Charger សាកថ្មត្រឹម១០នាទី អាចលេងហ្គេមបានជាង 2ម៉ោង, អេក្រង់ប្រភេទ Dot Display ទំហំធំ 6.8 អ៊ីញ, កាមេរ៉ាក្រោយ AI 4 គ្រាប់ ដែលកាមេរ៉ាគោលទំហំធំបំផុតគឺ 13MP មានមុខងារថតរូបសំបូរបែប, កាមេរ៉ាមុខទំហំ 8MP អាចថតសែលហ្វីបានយ៉ាងស្រស់ស្អាត, មានរន្ធដាក់កាត 33 អាចប្រើបានស៊ីម 2 និងអាចដាក់ម៉េម៉ូរីបន្ថែមតំណាលគ្នា រួមនឹងផ្ទៃស្រោប HiOS ដែលដំណើរការដោយប្រព័ន្ធប្រត្តិបត្តិការ Android™ 10។
TECNO POVA មានតំលៃត្រឹមតែ 139$ ហើយ នៅក្នុងប្រអប់មានសម្ភារ: ដូចជា៖ ស្មាតហ្វូន TECNO POVA(1), Screen Protector(1), សៀវភៅណែនាំ និងបណ្ណធានារយ:ពេលរហូតដល់ទៅ 13 ខែ(1), ស្រោមជ័រថ្លាការពារទូរស័ព្ទ(1), ម្ជុលចាក់ស៊ីមកាត(1), កាសខ្សែ(1), ខ្សែរ USB(1) និងដុំសាកថ្ម(1) ផងដែរ។ TECNO POVA បច្ចុប្បន្នមាន 2 ពណ៌សម្រាប់ជ្រើសរើសគឺ ពណ៌ Magic Blue (ខៀវលាយខ្មៅ) និង Speed Purple (ស្វាយលាយខ្មៅ)។ សូមជំរាបថា TECNO គឺជាប្រេនស្មាតហ្វូនលំដាប់ពិភពលោក ដែលជាដៃគូសហការផ្លូវការជាមួយក្រុមបាល់ទាត់ពិភពលោក MANCHESTER CITY មានដាក់លក់នៅតាមបណ្តាប្រទេសជាច្រើន ជាង 60 ប្រទេសនៅលើសាកលលោក បានមកដល់ទីផ្សារកម្ពុជាជាផ្លូវការហើយ។
ជាមួយនិងការមកដល់នៅកម្ពុជានៅពេលនេះ ដើម្បីជាការផ្តល់ទំនុកចិត្តជូនអតិថិជន និងដៃគូសហការ ក៏ដូចជាផ្តល់ភាពងាយស្រួលដល់ពួកគាត់ នៅក្នុងការស្វែងរកសេវាកម្មជួសជុល និងគ្រឿងបន្លាស់របស់ផលិតផល TECNO ក្រុមហ៊ុន TECNO បាននឹងកំពុងរៀបចំបើកបម្រើមជ្ឍមណ្ឌលសេវាកម្ម ជួសជុល និង SHOWROOM នៅឯផ្សារទំនើបសុរិយា ជាន់ទី 1 ថែមទៀតផង។ មិនតែប៉ុណ្ណោះ រាល់ផលិតផលស្មាតហ្វូន TECNO នឹងមានផ្តល់ជូននូវការធានាជួសជុលរហូតដល់ទៅរយ:ពេល 13 ខែ ឯណោះ៕
សម្រាប់ព័ត៌មានបន្ថែម ជាមួយនឹងការអាប់ដេតថ្មីៗរបស់ TECNO លោកអ្នកអាចធ្វើការសាកសួរ និងតាមដាននៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ TECNO ដែលមានឈ្មោះ TECNO Mobile (KH) ដែលមានតំណភ្ជាប់ដូចខាងក្រោម៖https://www.facebook.com/TECNOMobileCambodia
0 Response to "មកដល់ហើយ! TECNO POVA ស្មាតហ្វូនប្រេនដ៏ល្បី និងមានសមត្ថភាពខ្ពស់ តែមានតំលៃពិសេសមិនគួអោយជឿ!"
Post a Comment