-->
លោក អូន ព័ន្ធមុនីរ័ត្ន ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​មួយរូប​?

លោក អូន ព័ន្ធមុនីរ័ត្ន ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​មួយរូប​?


លោក អូន ព័ន្ធមុនីរ័ត្ន ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​មួយរូប​?
 រូបភាព
លោក អូន ព័ន្ធមុនីរ័ត្ន តំណាង​នាយករដ្ឋមន្ត្រី ចូលប្រជុំ​អាស៊ាន កាលពី​ថ្ងៃទី​១២ ដល់​១៥ វិច្ឆិកា ២០២០
លោក អូន ព័ន្ធមុនីរ័ត្ន តំណាង​នាយករដ្ឋមន្ត្រី ចូលប្រជុំ​អាស៊ាន កាលពី​ថ្ងៃទី​១២ ដល់​១៥ វិច្ឆិកា ២០២០

​ភ្នំពេញ​៖ នៅពេលដែល​មជ្ឈដ្ឋាន​មួយចំនួន​កំពុង​ដាក់​ការសង្ស័យថា កូនប្រុស​ច្បង​របស់​សម្តេច ហ៊ុន សែន គឺជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​នៅពេល​អនាគត នៅ​ថ្ងៃទី​១៥​ខែធ្នូ​នេះ សម្តេច ហ៊ុន សែន បាន​ព្រលយ​ឈ្មោះ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ថែម​មួយទៀត​។ សម្តេច ហ៊ុន សែន បាន​ឆ្លើយតប​ស្រប​នឹង​អត្ថបទ​សារព័ត៌មាន​បរទេសមួយ​ដែល​និយាយ​អំពី​លទ្ធភាព​នៃ​អនាគត​នាយករដ្ឋមន្ត្រី​របស់​ក​ម្ពុ​ជា គឺ​លោក​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ច​កិច្ច និង​ហិរញ្ញវត្ថុ​បច្ចុប្បន្ន​។​



 
​ក្នុង​ពេលធ្វើ​សេចក្តីថ្លែងការណ៍​ពិសេស​ស្តីពី​ស្ថានភាព​ជំងឺ​កូ​វីដ​១៩ ចេញពី​គេហដ្ឋាន​តាមរយៈ​ទូរទស្សន៍​ជាតិ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១៥ ធ្នូ​នេះ សម្ដេច ហ៊ុន សែន បាន​និយាយ​ដូច្នេះ​ថា​៖«​ត្រឹមត្រូវ​ហើយ​! បន្ទាប់ពី​ការ​ឲ្យ​ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ជំនួស​នាយករដ្ឋមន្ត្រី ចូលរួម​ប្រជុំ​អាស៊ាន ត្រូវបាន​សារព័ត៌មាន​ខ្លះ​ថា (​អូន ព័ន្ធមុនីរ័ត្ន​) ជា​បេក្ខជន​នាយករដ្ឋមន្ត្រី ដ៏​មាន​សក្ដានុពល​។ អ្នកឯង​និយាយ​ត្រឹមត្រូវ​។ នៅ​កម្ពុជា ក្នុង​គណបក្ស​ប្រជាជន អ្នកឯង​ត្រូវ​យល់​ឲ្យ​ច្បាស់​ពី​របៀប​រៀបចំ​របស់គេ​។ គេ​រៀបចំ​(​កម្លាំង​នយោបាយ​ស្នូល​)៣​ខ្សែត្រៀម និង​៤​ខ្សែត្រៀម​ឯណោះ​»​។​





 
​សម្ដេច ហ៊ុន សែន ក៏បាន​លើក​ពី​មូល​ហេតុដែល​សម្ដេច ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន តំណាង​នាយករដ្ឋមន្ត្រី ចូលប្រជុំ​អាស៊ាន កាលពី​ថ្ងៃទី​១២ ដល់​១៥ វិច្ឆិកា ដោយសារ​សម្ដេច ជាប់​ធ្វើ​ច​ត្តា​ឡី​ស័ក និង​មិន​ចង់​ឲ្យ​អ្នកដទៃ​ផ្សេងទៀត ដែល​ចូលប្រជុំ​ជាមួយ​ខ្លួន ត្រូវ​នៅ​ដោយឡែក​ដែរ​។ ម្យ៉ាងវិញទៀត សម្ដេច ក៏​ទំនង​មើលឃើញ​ពី​សមត្ថភាព​របស់លោក អូន ព័ន្ធមុនីរ័ត្ន ដែរ​។​
 
​បើតាម​សម្ដេច ហ៊ុន សែន លោក អូន ព័ន្ធមុនីរ័ត្ន គឺ​មនុស្ស​ម្នាក់ ដែល​សម្ដេច បាន​បណ្ដុះបណ្ដាល​ជា​យូរ​មកហើយ មុននឹង​ក្លាយជា​ឧបនាយករដ្ឋមន្ត្រី​បច្ចុប្បន្ននេះ​។ «​យើង​បណ្ដុះបណ្ដាល អូន ព័ន្ធ​មុនី តាំងពី​ធ្វើ​លេខា​ខ្ញុំ​ផ្ទាល់ រហូតដល់​ឡើង​ធ្វើ​ឧបនាយករដ្ឋមន្ត្រី ហើយ​ត្រូវ​ជំនួស​នាយករដ្ឋមន្ត្រី ដើម្បី​ចូលរួម​ប្រជុំ​អាស៊ាន តើ​នោះ​ជា​សារ​អ្វី​ទៅ​? សូម​ជម្រាបជូន​ឲ្យ​ច្បាស់​នូវ​ការរៀបចំ​(​កម្លាំង​នយោបាយ​ស្នូល​)​។​កុំ​មួយថ្ងៃៗ (​រិះគន់​ខ្ញុំ​) ត្រៀម​តែ​ផ្ទេរអំណាច​ឲ្យ ហ៊ុន ម៉ា​ណែ​ត​»​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្ដេច ហ៊ុន សែន​។​
 
​ឆ្លើយតប​នឹង​ការផ្ទេរអំណាច​ឲ្យ​កូនប្រុស​ច្បង​ខ្លួន​នេះ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់ថា ក្នុង​ជួរ​គណបក្ស​ប្រជាជន មាន​បណ្ឌិត និង​ធនធានមនុស្ស​សម្បូរបែប ដែលមាន​សមត្ថភាព​ច្រើនណាស់ ដោយ​មិនមែន​មានតែ​កូនប្រុស​ខ្លួន​លោក ហ៊ុន ម៉ា​ណែ​ត ឡើយ​។ «​អ្នកឯង​និយាយ​ត្រូវ (​អូន ព័ន្ធមុនីរ័ត្ន ជា​បេក្ខជន​នាយករដ្ឋមន្ត្រី ) ខ្ញុំ​Okay (​យល់ស្រប​)​ជាមួយ​អ្នកឯង​។​( អូន ព័ន្ធមុនីរ័ត្ន​) ស្ថិតក្នុង​មនុស្ស​ប៉ុន្មាន​នាក់ ក្នុងចំណោម​បេក្ខជន​(​នាយករដ្ឋមន្ត្រី )​ផ្សេងទៀត​»​។ នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច ហ៊ុន សែន​។​

២០១៨ ឧបនាយករដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​
២០១៦ - ២០១៨ ទេសរដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​
២០១៣ - បច្ចុប្បន្ន​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​កម្ពុជា​
២០០២ - បច្ចុប្បន្ន​ប្រធាន​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​ជាន់ខ្ពស់ (SNEC)
២០០៣ - ២០១៣​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​
១៩៩៨ - ២០១៣​ទីប្រឹក្សា​សេដ្ឋកិច្ច​នាយករដ្ឋមន្ត្រី​
១៩៩៩ - ២០១៣​សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​ធនាគារជាតិ​នៃ​កម្ពុជា​
១៩៩៩ - ២០០៣ អគ្គលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ (​មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​)
១៩៩៦ - ១៩៩៩ អ្នករៀបចំ​គោលនយោបាយ​និង​មន្ត្រី​សេដ្ឋកិច្ច​ជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​
១៩៩៦ - ១៩៩៩ នាយក​ខុទ្ទកាល័យ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​
១៩៩៤ - ១៩៩៦ ទីប្រឹក្សា​ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​ស្តារនីតិសម្បទា​និង​អភិវឌ្ឍន៍​និង​ជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​
១៩៩៣ - ១៩៩៤ ជំនួយការ​របស់​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន​

​​ការសិក្សា​​៖
​ខែមេសា ឆ្នាំ ២០១៨ អគ្គ​បណ្ឌិត្យសភា​ចា​រ្យ នៃ​រាជបណ្ឌិត្យសភាកម្ពុជា​
១៩៩០-១៩៩៣ បណ្ឌិត​ទស្សនវិជ្ជា (​បណ្ឌិត​) វិទ្យាសាស្ត្រ​សង្គម​និង​នយោបាយ នៃ​សាកលវិទ្យាល័យ​រដ្ឋ​ម៉ូស្គូ​
១៩៩១-១៩៩២ សញ្ញាប័ត្រ​ផ្នែក​ធុរកិច្ច​អន្តរជាតិ​សាលា​ពាណិជ្ជកម្ម​ម៉ូស្គូ​, បណ្ឌិតសភា​សេដ្ឋកិច្ច​រុស្ស៊ី​
១៩៨៤-១៩៩០ អនុបណ្ឌិត​សិល្បៈ វិទ្យាសាស្ត្រ​សង្គម និង​នយោបាយ នៃ​សាកលវិទ្យាល័យ​រដ្ឋ​ម៉ូស្គូ

0 Response to "លោក អូន ព័ន្ធមុនីរ័ត្ន ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​មួយរូប​?"

Post a Comment

Advertise under the article