-->
Cydia បានដាក់ពាក្យបណ្ដឹងទៅលើ Apple ដោយបានប្រើអំណាច ដើម្បីបិទសិទ្ធិប្រកួតប្រជែង

Cydia បានដាក់ពាក្យបណ្ដឹងទៅលើ Apple ដោយបានប្រើអំណាច ដើម្បីបិទសិទ្ធិប្រកួតប្រជែង

 

Cydia បានដាក់ពាក្យបណ្ដឹងទៅលើ Apple ដោយបានប្រើអំណាច ដើម្បីបិទសិទ្ធិប្រកួតប្រជែង

រាល់ប្រិយមិត្តដែលជាអ្នកប្រើប្រាស់ iPhone តាំងពីពេលដំបូងៗមក ប្រាកដជាធ្លាប់បានធ្វើការ Jailbreak ដើម្បីដំឡើងក្ដារចុចខ្មែរ និងអក្សរភាសាខ្មែរជាក់ជាមិនខាន ព្រមទាំងប្រើប្រាស់កម្មវិធី Cydia ដើម្បីទាញយក Tweaks ប្លែកៗផងដែរ។ បន្ទាប់ពីមានការរិះគន់ទៅលើ Apple ដែលបានបិទសិទ្ធិយ៉ាងខ្លាំង លើការប្រកួតប្រជែងជាមួយ App Store របស់ពួកគេ ដោយរហូតមកដល់ពេលថ្មីៗនេះ Cydia ក៏បានសម្រេចចិត្តដាក់ពាក្យបណ្ដឹងដែរហើយ។

ជាការពិតណាស់ ខុសប្លែកពីប្រព័ន្ធប្រតិបត្តិការ Android ដែល Google បានផ្ដល់សិទ្ធិឲ្យក្រុមហ៊ុនធំៗនានា ធ្វើការបង្កើតកម្មវិធី Store សម្រាប់ទាញយកកម្មវិធី និងហ្គេមផ្ទាល់ខ្លួនបានដែរ ដោយឡែក App Store គឺជាទីកន្លែងតែមួយប៉ុណ្ណោះ ទុកឲ្យអ្នកប្រើប្រាស់ ជាលក្ខណៈស្របច្បាប់។ កាលពីមុនៗមក យើងឃើញមានក្រុមហ៊ុន Epic Games, Spotify ហើយនិង Facebook បានចោទប្រកាន់ទៅលើ Apple អំពីបញ្ហាដ៏ធំមួយនេះ ដែលគ្មានក្រុមហ៊ុនណាមួយ អាចប្រកួតប្រជែងជាមួយ Apple នៅលើ iOS បានឡើយ ដោយសារតែអំណាចរបស់ពួកគេ។ តាំងតែពីដើមមក សហរដ្ឋអាមេរិក ជាកន្លែងដែលមិនពេញចិត្ត នឹងអំណាចផ្តាច់មុខឡើយ ហើយនាពេលបច្ចុប្បន្ននេះ Apple កំពុងតែប្រើប្រាស់យុទ្ធសាស្រ្ដនេះហើយ ដើម្បីកុំឲ្យក្រុមហ៊ុនដទៃទៀត អាចប្រកួតប្រជែងជាមួយខ្លួនបាន ទើបប្រទះឃើញមានក្រុមហ៊ុនធំៗ ចាប់ផ្ដើមដាក់ពាក្យបណ្ដឹងបែបនេះ។

0 Response to "Cydia បានដាក់ពាក្យបណ្ដឹងទៅលើ Apple ដោយបានប្រើអំណាច ដើម្បីបិទសិទ្ធិប្រកួតប្រជែង"

Post a Comment

Advertise under the article