-->
ទីបំផុតអាមេរិកអនុញ្ញាតឱ្យប្រើវ៉ាក់សាំងប្រភេទនេះចាក់ចូលខ្លួនប្រជាជនហើយ

ទីបំផុតអាមេរិកអនុញ្ញាតឱ្យប្រើវ៉ាក់សាំងប្រភេទនេះចាក់ចូលខ្លួនប្រជាជនហើយ

 ទីបំផុតអាមេរិកអនុញ្ញាតឱ្យប្រើវ៉ាក់សាំងប្រភេទនេះចាក់ចូលខ្លួនប្រជាជនហើយ

តាមការចេញផ្សាយពីសំណាក់សារព័ត៌មាន CNN កាលពីប៉ុន្មាននាទីមុននេះ រដ្ឋបាលចំណីអាហារនិងថ្នាំពេទ្យអាមេរិក FDA បានអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំង Covid-19 ដំបូងបង្អស់អាចចាក់ឱ្យប្រជាជនខ្លួនបាន។








វ៉ាក់សាំងដែល FDA អនុម័តឱ្យប្រើនោះត្រូវបានគេស្គាល់ថាជាវ៉ាក់សាំងផលិតដោយ Pfizer និង BioNTech។

នេះជាការអនុញ្ញាតឱ្យប្រើបណ្ដោះអាសន្នតែប៉ុណ្ណោះ ដោយ FDA ត្រូវបន្តពិនិត្យមើលតទៅទៀតទៅលើប្រតិិកម្មរបស់វ៉ាក់សាំង និងផលប៉ះពាល់ដែលកើតមានក្រោយពេលចាក់។

ក្រោយការរៀបចំរួចរាល់វ៉ាក់សាំងរាប់រយលានដូសនឹងត្រូវចាក់ឱ្យមនុស្ស ២០លាននាក់ ដែលភាគច្រើនសុទ្ធសឹងតែជាបុគ្គលិកធ្វើការក្នុងវិស័យសុខាភិបាលនោះ។

បន្ទាប់ពីមានការអនុម័តឱ្យប្រើប្រាស់នេះ វ៉ាក់សាំងត្រូវបានគេដឹងថាអាចនឹងរៀបចំចេញទៅដល់កន្លែងត្រូវចាក់ក្នុងរង្វង់តែ ២៤ម៉ោងតែប៉ុណ្ណោះ៕

0 Response to "ទីបំផុតអាមេរិកអនុញ្ញាតឱ្យប្រើវ៉ាក់សាំងប្រភេទនេះចាក់ចូលខ្លួនប្រជាជនហើយ"

Post a Comment

Advertise under the article