-->
 គ្មានឱកាសរៀនសកល យុវជនរូបនេះ ឆ្លៀតរៀន IT ក្រៅសាលា អាចរកលុយ មិនចាញ់គេឡើយ

គ្មានឱកាសរៀនសកល យុវជនរូបនេះ ឆ្លៀតរៀន IT ក្រៅសាលា អាចរកលុយ មិនចាញ់គេឡើយ

 គ្មានឱកាសរៀនសកល យុវជនរូបនេះ ឆ្លៀតរៀន IT ក្រៅសាលា អាចរកលុយ មិនចាញ់គេឡគ្មានឱកាសរៀនសកល យុវជនរូបនេះ ឆ្លៀតរៀន IT ក្រៅសាលា អាចរកលុយ មិនចាញ់គេឡើយ

 

ត្រឹមវ័យជាង ២០ឆ្នាំ ​លោក កេស ថៃ បច្ចុប្បន្នគឺជាម្ចាស់យីហោហាងកាហ្វេមួយកន្លែង នៅក្នុងក្រុងសៀមរាប និងជាអ្នកសរសេរកូដឯករាជ្យមួយរូប ផងដែរ។ ថ្មីៗនេះ លោកបានចំណាយពេលវេលា និងថវិកាមួយចំនួន បង្កើតអេបមួយមានឈ្មោះថា Towntalk  ដើម្បីជួយដល់អ្នកធ្វើការ និងអ្នករកស៊ី។ 

នៅក្នុងបទសម្ភាសន៍ជាមួយ Business Cambodia លោក កេស ថៃ បានរំលឹកដល់អតីតកាលរបស់ខ្លួនយ៉ាងដូច្នេះថា លោកគឺជាក្មេងប្រុសម្នាក់ ដែលកើតក្នុងគ្រួសារក្រីក្រ ហើយមានចិត្តស្រលាញ់ផ្នែកបច្ចេកវិទ្យាទាំងពីនៅតូចៗ ប៉ុន្តែដោយសារជីវភាពគ្រួសារ លោកក៏បានបង្ខំចិត្តឈប់រៀនត្រឹមថ្នាក់ទី១២។ 


លោកបានបន្តថា​ ក្រោយពីឈប់រៀនភ្លាម លោកបានដើររកការងារធ្វើ និងបានសន្សំលុយមួយចំនួន រួចយកទៅបើកកន្លែងលក់កាហ្វេមួយកន្លែង នៅក្នុងក្រុងសៀមរាប ដែលនៅទីនោះ លោកមានដីបន្តិចបន្តួចជារបស់ខ្លួនឯង។ លោក កេស ថៃ បានរៀបរាប់បន្តថា នៅពេលអាជីវកម្មលក់កាហ្វេរបស់លោក មានការរីកចម្រើន បន្តិចម្តងៗ លោកក៏សម្រេចចិត្ត ដកប្រាកចំណេញមួយចំនួន វិនិយោគលើការសិក្សាផ្នែកព័ត៌មានវិទ្យា ឬយើងគ្រប់តែងហៅថា​ជំនាញ IT រហូតដល់ចំណាយលុយអស់ជិត​ ៥ពាន់ដុល្លារ។ 

យុវជនតស៊ូរូបនេះ បានបន្ថែមថា ពេលលោករៀនជំនាញអាយធីដំបូងៗនោះ គឺមានការពិបាកខ្លាំងមែនទែន ព្រោះដោយសារលោកខ្សោយភាសាអង់គ្លេស​។ លើសពីនេះ លោកធ្លាប់ត្រុវបានគ្រូបង្រៀនបោកប្រាស់អស់លុយយ៉ាងច្រើនថែមទៀតផង ទម្រាំលោកអាចចេះសរសេរកូដបានច្រើន ដូចសព្វថ្ងៃនេះ។ 

លោក កេស ថៃ បានបង្ហើបដែរថា​ សព្វថ្ងៃនេះ លោកអាចរកចំណូលបានច្រើនគួរសម ពីការបង្កើតវេបសាយ និងកម្មវិធីមួយចំនួនឱ្យអតិថិជន។ ដោយឡែក ការបង្កើតអេប Towntalk នេះ គឺលោកចង់ឱ្យកូនខ្មែរ ជឿដឹងថា​ ខ្មែរយើងក៏អាចបង្កើតអេបល្អៗបាន មិនចាញ់បរទេសនោះឡើយ ព្រោះអេបដែលលោកបង្កើតនេះ  គឺអាចឱ្យអ្នកប្រើប្រាស់ ធ្វើការសន្ទា​ ផ្ញើរឯកសារ និងរូបភាពផ្សេងៗ បានច្បាស់ល្អបំផុត។ លោក កេស ថៃ បានសង្កត់ធ្ងន់ថា នៅថ្ងៃអនាគត លោកចង់ឃើញអេបមួយនេះ មានអ្នកប្រើកាន់តែច្រើន និងក្លាយជាកម្លាំងចិត្តមួយ ជំរុញឱ្យយុវជនខ្មែរ ហ៊ានបង្កើតអ្វីដោយខ្លួនឯង ៕ 

0 Response to " គ្មានឱកាសរៀនសកល យុវជនរូបនេះ ឆ្លៀតរៀន IT ក្រៅសាលា អាចរកលុយ មិនចាញ់គេឡើយ"

Post a Comment

Advertise under the article