-->
   មុននឹងរកទិញ iPhone 12 Pro/Pro Max តើដឹងថាសេនស័រ LiDAR ថ្មីរបស់ពួកវាអាចធ្វើអ្វីបានខ្លះ?

មុននឹងរកទិញ iPhone 12 Pro/Pro Max តើដឹងថាសេនស័រ LiDAR ថ្មីរបស់ពួកវាអាចធ្វើអ្វីបានខ្លះ?

 

មុននឹងរកទិញ iPhone 12 Pro/Pro Max តើដឹងថាសេនស័រ LiDAR ថ្មីរបស់ពួកវាអាចធ្វើអ្វីបានខ្លះ?

 

បន្ទាប់ពីបានបង្ហាញខ្លួននៅលើ iPad Pro ស៊េរីឆ្នាំ 2020 ទីបំផុត Apple បានសម្រេចចិត្តធ្វើការបំពាក់សេនស័រ LiDAR (ឈ្មោះពេញហៅថា Light Detection and Ranging) ទៅឲ្យទូរសព្ទឆ្លាតរបស់ខ្លួនហើយ នោះគឺរួមមានដូចជាម៉ូឌែល iPhone 12 Pro និង Pro Max តែម្ដង ដោយវាមានទីតាំងស្ថិតនៅ ជាមួយកាមេរ៉ាខាងក្រោយ និងមានរាងមូលតូចដូចរូបខាងក្រោមនេះ។ អ៊ីចឹងហើយ សម្រាប់ប្រិយមិត្តដែលកំពុងចង់ទិញ iPhone ម៉ូឌែលថ្មីៗទាំងអស់នេះ អាចធ្វើការស្វែងយល់ពីសេនស័រ LiDAR របស់ពួកវាឲ្យកាន់តែច្បាស់បាន និងសមត្ថភាពផ្សេងៗរបស់វា។


អ្វីដែលមនុស្សភាគច្រើនបានដឹងរួចមកហើយ នោះគឺរួមមានដូចជា ការអនុញ្ញាតឲ្យប្រើប្រាស់ ធ្វើការវាស់ប្រវែងរបស់វត្ថុនានា (ប្រវែងតុ, ប្រវែងទ្វារ ជាដើម) ឲ្យកាន់តែត្រឹមត្រូវល្អ ជាមួយសេនស័រនេះ ដោយឡែក វាក៏អាចធ្វើការស្កេនវត្ថុជាលក្ខណៈ 3D តាមរយៈកម្មវិធីក្រៅដូចជាកម្មវិធី 3d Scanner App™ និងចែករំលែកទៅអ្នកដទៃទៀតបាន។ លើសពីនេះទៅទៀត សេនស័រ LiDAR ក៏អាចផ្ដល់ជូនមុខងារវាស់ប្រវែងផ្ទះ និងធ្វើចេញជាប្លង់ឧទាហរណ៍, បែងចែកផ្ទៃខាងក្រោយឲ្យដាច់ស្អាតគួរសម ដោយមិនចាំបាច់ត្រូវការផ្ទាំង Green Screen, ពង្រឹងលើមុខងារ Portrait, អាចជួយឲ្យ iPhone 12 Pro/Pro Max ធ្វើការចាប់ Focus លឿនជាងមុននៅស្ថានភាពទូទៅ ព្រមទាំងចាប់បានលឿនដល់ 6x ដងនៅកន្លែងងងឹត បើបៀបធៀបនឹងពេលគ្មានសេនស័រនោះជំនួយ។

លោកអ្នកក៏អាចយកវាទៅ វាស់កម្ពស់របស់មនុស្ស, ការដាក់វត្ថុឌីជីចល (ឧទាហរណ៍ថា គ្រឿងសង្ហារឹម) លើទីកន្លែងពិតៗជាលក្ខណៈ AR ដើម្បីអាចដឹងថាវត្ថុនោះមានទំហំប៉ុនណា មុននឹងរកទិញមកដាក់ក្នុងផ្ទះ។ ចំណែកឯសមត្ថភាតទាំងអស់នេះ គឺអាចកើតឡើងមកបាន ដោយសារតែសេនស័រ LiDAR អាចវាស់ចម្ងាយ និងវាស់ជម្រៅរបស់វត្ថុនានាបាន ក៏ដូចជាដៅសម្គាល់ភាពជ្រៅ នៃផ្ទៃលំហរនៅជុំវិញយើង ថែមទៀតផង។ ចូរប្រិយមិត្តទាំងអស់គ្នា ធ្វើការទស្សនាវីដេអូផ្លូវការរបស់ Apple នៅខាងក្រោម ចាប់ពីនាទី 59:05 ដល់នាទី 1:02:18 ដើម្បីដឹងកាន់តែច្បាស់អំពីសេនស័រ LiDAR នេះ។


ការរៀបរាប់ជូនខាងលើនេះ ជាសមត្ថភាពត្រួសៗរបស់សេនស័រ LiDAR ដែលមាននៅលើម៉ូឌែល iPhone 12 Pro/Pro Max ហើយនិងនៅលើ iPad Pro ស៊េរីឆ្នាំ 2020 នោះឯង ដូច្នេះលោកអ្នកនឹងអាចដឹងហើយថា វាមានលក្ខណៈសំខាន់ត្រង់ផ្នែកណាខ្លះ ឬចាំបាច់សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃនោះទេ។ សម្រាប់ពេលអនាគតខាងមុខ យើងក៏អាចឃើញមានកម្មវិធីថ្មីៗ ទទួលយកប្រយោជន៍ពីសេនស័រនេះ ដើម្បីផ្ដល់ជូនសមត្ថភាពផ្សេងៗទៀត ប្រសិនបើវាមានអ្នកប្រើ កាន់តែច្រើនទៅៗផងដែរ។


0 Response to " មុននឹងរកទិញ iPhone 12 Pro/Pro Max តើដឹងថាសេនស័រ LiDAR ថ្មីរបស់ពួកវាអាចធ្វើអ្វីបានខ្លះ?"

Post a Comment

Advertise under the article