-->
ម្តាយក្មេងស្រី​រងគ្រោះ​អាយុ ៥ឆ្នាំ សម្រេច​ប្តឹងស្ត្រី ៣នាក់ ទៅ​តុលាការ​បន្ទាប់ពី​ធ្វើទារុណកម្ម​ចងដៃ​ជើង​កូនស្រីគាត់

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ មានករណីស្ត្រីចំនួន ៣នាក់ បានយកខ្សែជ័រ ចងដៃចងជើង និងយកស្កុតបិទមាត់ក្មេងស្រីម្នាក់អាយុ ៥ឆ្នាំ នៅភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ នេះបើយោងតាមពាក្យបណ្តឹងស្ត្រីជាម្តាយជនរងគ្រោះ។

ម្តាយក្មេងស្រីរងគ្រោះ គឺលោកស្រី អ៊ន ស៊ីណាត បានឱ្យដឹងនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ថាពេលនេះ លោកស្រី បានដាក់ពាក្យបណ្តឹងរួចរាល់ហើយ និងសង្ឃឹមថា សមត្ថកិច្ច និងតុលាការ នឹងរកយុត្តិធម៌ជូនលោកស្រី។

លោកស្រីបន្តថា កាលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ កូនស្រីគាត់ដែលទើបនឹងមានអាយុ ៥ឆ្នាំ បានលេងនៅមុខផ្ទះ ហើយបានឃើញក្មេងស្រីចំនួន ២នាក់ អាយុ១៤ឆ្នាំ និងម្នាក់ទៀតមានអាយុ ១៨ឆ្នាំ បានយកខ្សែជ័រ ចងដៃ ចងជើង និងយកស្កុតបិទមាត់ និងឱ្យហិតធុងសំរាម រួចស្តោះទឹកមាត់ដាក់ថែមទៀត ព្រមទាំងគំរាមមិនឱ្យប្រាប់អ្នកណានោះទេ។

សូមបញ្ជាក់ថា មនុស្សធំៗទាំង៣នាក់ ដែលធ្វើទារុណកម្មក្មេងស្រីអាយុ៥ឆ្នាំនោះ មានមុខរបរជាជាងអ៊ុតសក់ ស្នាក់នៅក្នុងភូមិកើតហេតុ ដែលមានផ្ទះនៅទល់មុខគ្នាជាមួយជនរងគ្រោះ៕

You can share this !

0 Response to "ម្តាយក្មេងស្រី​រងគ្រោះ​អាយុ ៥ឆ្នាំ សម្រេច​ប្តឹងស្ត្រី ៣នាក់ ទៅ​តុលាការ​បន្ទាប់ពី​ធ្វើទារុណកម្ម​ចងដៃ​ជើង​កូនស្រីគាត់"

Post a Comment

Advertise under the article