-->
 រថយន្ត  Elon Musk៖ កុំចំណាយពេលច្រើនពេកលើការប្រជុំ ឬបង្ហាញ PowerPoint តែត្រូវអនុវត្តជាក់ស្តែង

រថយន្ត Elon Musk៖ កុំចំណាយពេលច្រើនពេកលើការប្រជុំ ឬបង្ហាញ PowerPoint តែត្រូវអនុវត្តជាក់ស្តែង

 រថយន្ត

Elon Musk៖ កុំចំណាយពេលច្រើនពេកលើការប្រជុំ ឬបង្ហាញ PowerPoint តែត្រូវអនុវត្តជាក់ស្តែង
 រូបភាព
ដោយ: ធីតា
លោក Elon Musk អគ្គនាយកក្រុមហ៊ុនយានយន្តអគ្គិសនី Tesla បានណែនាំដល់អគ្គនាយកនៃក្រុមហ៊ុនអាមេរិកផ្សេងទៀត កុំឲ្យចំណាយពេលច្រើនពេកក្នុងបន្ទប់ប្រជុំ ជាមួយនឹងការបង្ហាញផ្សេងៗតាម PowerPoint ដោយមិនបានផ្តោតលើការអនុវត្តជាក់ស្តែង។ នេះយោងតាមការដកស្រង់សំដីនាជំនួបក្រុមប្រឹក្សាអគ្គនាយកប្រចាំឆ្នាំរបស់ The Wall Street Journal។



 
«តើអគ្គនាយកនៅបណ្តាក្រុមហ៊ុនអាមេរិក ផ្តោតយកចិត្តទុកដាក់លើការអភិវឌ្ឈន៍ផលិតផលគ្រប់គ្រាន់ដែរឬទេ? ខ្ញុំគិតថា ចម្លើយគឺទេ»។ លោក Elon Musk បានលើកឡើងយ៉ាងដូច្នេះ កាលពីថ្ងៃអង្គារកន្លងមក ដោយផ្តល់ដំបូន្មានបន្ថែមថា៖ «ត្រូវបន្ថយការចំណាយលើហិរញ្ញវត្ថុ បន្ថយពេលវេលាក្នុងបន្ទប់ប្រជុំ បន្ថយពេលលើ PowerPoint ហើយបង្កើនការព្យាយាមលើការបង្កើតផលិតផលឲ្យកាន់តែល្អប្រសើរ»។
 
តាមការផ្សាយរបស់ The Wall Street Journal លោក Musk បានកត់សម្គាល់ឃើញអ្នកបានសញ្ញាបត្រសេដ្ឋកិច្ចដ៏ច្រើនលើសលុប នាំគ្នាដំណើរការក្រុមហ៊ុន។ តើអ្វីជាចំណុចសំខាន់របស់ក្រុមហ៊ុន? ហេតុអ្វីក៏មានក្រុមហ៊ុន? លោក Musk បានកត់សម្គាល់ថាថ្នាក់ដឹកនាំជាច្រើនបានបាត់បង់តួនាទីស្នូលក្នុងសាជីវកម្មរបស់ខ្លួន។ 
 
ជំនួសឲ្យការណែនាំបង្ហាញឯកសារផ្សេងៗ លោក Musk បានណែនាំដល់ប្រតិបត្តិករទាំងអស់ ចូលទៅកាន់រោងចក្ររបស់ខ្លួន ហើយភ្ជាប់ទំនាក់ទំនងបន្ថែមជាមួយអតិថិជន ដើម្បីឈានដល់ការបង្កើន និងច្នៃប្រឌិតផលិតផលថ្មី ទៅតាមតម្រូវការជាក់ស្តែង។
 
លោក Musk ជាមហាសេដ្ឋីលំដាប់ទី៧លើពិភពលោក ដោយមានទ្រព្យសម្បត្តិ១៣៦.៩ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមទស្សនាវដ្តី Forbes ដោយគិតត្រឹមថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០។ លោកបានអះអាងថា ធ្លាប់មានបទពិសោធន៍ផ្ទាល់ខ្លួនក្នុងការដឹកនាំក្រុមហ៊ុន Tesla និង SpaceX។ « ខ្ញុំចំណាយពេលច្រើនក្នុងការប្រជុំ ជាទូទៅនៅពេលដែលមានអ្វីៗប្លែក។ ពេលខ្ញុំចំណាយពេលផ្ទាល់នៅរោងចក្រ ឬប្រើប្រាស់រថយន្ត ខ្ញុំអាចគិតដល់ពីអ្វីដែលជាតម្រូវការដើម្បីឲ្យមានភាពល្អប្រសើរ»។
 
 មហាសេដ្ឋីរូបនេះ តែងតែប្រើប្រាស់បណ្តាញសង្គមលើកឡើងទាក់ទងនឹងការគ្រប់គ្រង ហើយក្នុងនោះក៏មានការលើកឡើងមួយចំនួនដែលបានប៉ះពាល់ដល់ប្រយោជន៍របស់ក្រុមហ៊ុនលោកផងដែរ៕

0 Response to " រថយន្ត Elon Musk៖ កុំចំណាយពេលច្រើនពេកលើការប្រជុំ ឬបង្ហាញ PowerPoint តែត្រូវអនុវត្តជាក់ស្តែង"

Post a Comment

Advertise under the article