-->
Elon Musk យកឈ្នះ Bill Gates ក្លាយជាមហាសេដ្ឋីមានជាងគេបង្អស់លំដាប់ទី 2 លើពិភពលោក

Elon Musk យកឈ្នះ Bill Gates ក្លាយជាមហាសេដ្ឋីមានជាងគេបង្អស់លំដាប់ទី 2 លើពិភពលោក

 

Elon Musk យកឈ្នះ Bill Gates ក្លាយជាមហាសេដ្ឋីមានជាងគេបង្អស់លំដាប់ទី 2 លើពិភពលោក
Elon Musk យកឈ្នះ Bill Gates ក្លាយជាមហាសេដ្ឋីមានជាងគេបង្អស់លំដាប់ទី 2 លើពិភពលោក

ប្រិយមិត្តភាគច្រើនប្រហែលជាបានស្គាល់លោក Elon Musk ហើយ ដោយលោកគឺជាបុគ្គលអស្ចារ្យមួយរូប ក្នុងពេលសព្វថ្ងៃនេះ ព្រោះថាមានក្រុមហ៊ុនជាច្រើន កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់គាត់ ជាក់ស្ដែងក្នុងនោះ ក៏មានយីហោរថយន្ត ដែលកំពុងតែមានឥទ្ធិពលខ្លាំង Tesla ក៏ដូចជាក្រុមហ៊ុនអាវកាស SpaceX ជាដើម។ ដោយឡែក នៅក្នុងពេលថ្មីៗនេះ បុគ្គលខាងលើបានបន្តកំណត់ត្រាជោគជ័យថ្មីរបស់ខ្លួនបន្ថែមទៀតហើយ និយាយឲ្យចំទៅ គឺគាត់បានក្លាយជាអ្នកមានជាងគេបំផុតលំដាប់ទី 2 ក្នុងពិភពលោក បន្ទាប់ពីបានយកឈ្នះលោក Bill Gates។


ជាការពិតណាស់ នៅក្នុងពេលនេះ Elon Musk បានយកឈ្នះ Co-Founder របស់ Microsoft និងបានក្លាយជាបុគ្គលទី 2 ដែលមានជាងគេលើពិភពលោក ហើយក្នុងនោះដែរ បើគិតទ្រព្យសម្បត្តិសព្វថ្ងៃទាំងអស់របស់គាត់ គឺឡើងទៅដល់ខ្ទង់ 128 ពាន់លានដុល្លារហើយ ដោយជាកំណើនដ៏រហ័សមួយនៅក្នុងឆ្នាំនេះ របស់បុគ្គលខាងលើ។ យ៉ាងណាគម្លាតរវាងលេខ 2 និងលេខ 1 គឺខុសគ្នាឆ្ងាយគួរសមដែរ និយាយឲ្យចំទៅអ្នកដែលឈរលើកំពូលតារាង ត្រូវបានគេចាត់ទុកថាជាអ្នកមានបំផុតនោះ គឺនៅតែជាស្ថាបនិករបស់ Amazon ដដែល ពោលគឺលោក Jeff Bezos នេះឯង ដែលមានទ្រព្យសម្បត្តិសរុបប្រមាណជាខ្ទង់ 182 ពាន់លានដុល្លារឯណោះ។ ចំពោះកំណើនយ៉ាងឆាប់រហ័សរបស់លោក Elon Musk ត្រូវបានគេដឹងថា គឺមកពីមានការកើនឡើងខ្លាំងដូចគ្នា នៃភាគហ៊ុនរបស់យីហោរថយន្តអគ្គិសនី Tesla ហ្នឹងតែម្ដង ហើយបច្ចុប្បន្នក្រុមហ៊ុននេះ មានតម្លៃលើទីផ្សារដល់ទៅខ្ទង់ 500 ពាន់លានដុល្លារទៅហើយ បន្ទាប់ពីមានតម្លៃត្រឹមតែខ្ទង់ 100 ពាន់លានដុល្លារប៉ុណ្ណោះ កាលពីដើមឆ្នាំកន្លងទៅ។


គួរបញ្ជាក់ដែរថា បើតាមរបាយការណ៍ចុងក្រោយថ្មីៗនេះ បានបង្ហាញថា Tesla គឺជាក្រុមហ៊ុនរថយន្តមួយដែលមានតម្លៃលើទីផ្សារ ថ្លៃជាងគេបំផុត បើធៀបនឹងយីហោរថយន្តផ្សេងៗទៀត បើទោះជាក្រុមហ៊ុននេះ ផលិតរថយន្តបានក្នុងចំនួនតិចក៏ដោយ និយាយឲ្យចំទៅឆ្នាំ Tesla បានរំពឹងថា ខ្លួននឹងផលិតរថយន្តត្រឹមតែ 500,000 គ្រឿងប៉ុណ្ណោះ ខណៈពេលដែលយីហោធំៗផ្សេងទៀតដូចជា Toyota ឯណោះវិញ គឺរំពឹងថា នឹងផលិតបានដល់ទៅ 10 លានគ្រឿងឯណោះ ក្នុងរយៈពេលពេញមួយឆ្នាំនេះ។ សូមបន្ថែមថា មិនមែនមានតែ Tesla មួយនោះទេ ដែលជួយជុំរុញឲ្យ Elon Must ទទួលបានចំណូលច្រើនឆាប់រហ័សបែបនេះ ជាក់ស្ដែងក៏ដោយសារតែ ភាពជោគជ័យជាមួយក្រុមហ៊ុនផ្សេងទៀតរបស់គេ ដូចជា SpaceX ជាដើម។

0 Response to "Elon Musk យកឈ្នះ Bill Gates ក្លាយជាមហាសេដ្ឋីមានជាងគេបង្អស់លំដាប់ទី 2 លើពិភពលោក"

Post a Comment

Advertise under the article