-->
នេះជាកម្មវិធីមួយផ្សេងទៀត អនុញ្ញាតឲ្យយើងអាចមើលរឿងភាគកូរ៉េល្បីៗជាមួយ Subtitle ជាអក្សរអង់គ្លេសផងដែរ

នេះជាកម្មវិធីមួយផ្សេងទៀត អនុញ្ញាតឲ្យយើងអាចមើលរឿងភាគកូរ៉េល្បីៗជាមួយ Subtitle ជាអក្សរអង់គ្លេសផងដែរ

 

នេះជាកម្មវិធីមួយផ្សេងទៀត អនុញ្ញាតឲ្យយើងអាចមើលរឿងភាគកូរ៉េល្បីៗជាមួយ Subtitle ជាអក្សរអង់គ្លេសផងដែរ

 

កាលពីម្សិលមិញនេះ យើងបានលើកយកកម្មវិធី WeTV សម្រាប់ប្រើជាមួយឧបករណ៍ iOS /iPad OS និង Android មកចែកជូនឲ្យប្រិយមិត្តទាំងអស់គ្នាបានដឹង។ តាមរយៈកម្មវិធីមួយនេះវាអនុញ្ញាតឲ្យយើងអាចមើលរឿងភាគចិនល្បីៗជាមួយនឹងកម្រិតបង្ហាញ 1080p និងភ្ជាប់មកជាមួយជម្រើស Subtitle ជាអក្សរអង់គ្លេសផងដែរ។ ដើម្បីដឹងព័ត៌មានបន្ថែមទាក់ទងទៅនឹងកម្មវិធី WeTV ប្រិយមិត្តទាំងអស់គ្នាអាចចុចនៅលើតំណរភ្ជាប់មួយនេះបាន WeTV

បន្ទាប់ពីបានលើកយកកម្មវិធី WeTV មកចែកជូនឲ្យប្រិយមិត្តទាំងអស់គ្នាបានដឹងនោះ យើងសង្កេតឃើញថា មានប្រិយមិត្តមួយចំនួនបានធ្វើការ Comment ក៏ដូចជាឆាតសួរថា តើក្រុមការងាររបស់យើងមានស្គាល់កម្មវិធីណា ដែលអនុញ្ញាតឲ្យយើងអាចមើលរឿងភាគកូរ៉េល្បីៗជាមួយ Subtitle ជាអក្សរអង់គ្លេសដែរឬទេ? ឃើញដូច្នេះហើយ នៅក្នុងថ្ងៃនេះ ខ្ញុំក៏សម្រេចចិត្តលើកយកកម្មវិធីថ្មីមួយផ្សេងទៀត ដែលអនុញ្ញាតឲ្យយើងអាចមើលរឿងភាគកូរ៉េល្បីៗជាច្រើន មកចែកជូនឲ្យប្រិយមិត្តទាំងអស់គ្នាបានដឹង ហើយកម្មវិធីមួយនេះមានឈ្មោះហៅថា Viki។ តាមរយៈកម្មវិធីមួយនេះមិនត្រឹមតែអនុញ្ញាតឲ្យយើងអាចមើលរឿងភាគកូរ៉េនោះទេ ប៉ុន្តែវាថែមទាំងបានភ្ជាប់មកជាមួយរឿងភាគចិនល្បីៗជាច្រើនផងដែរ។ លើសពីនេះ វាក៏ត្រូវបានដាក់ឲ្យទាញយកនៅលើ App Store និង Google Play Store ដោយឥតគិតថ្លៃថែមទៀតផង។

ដូច្នេះសម្រាប់ប្រិយមិត្តដែលចង់សាកល្បងប្រើប្រាស់កម្មវិធីមួយនេះ អាចធ្វើការទាញយកតាមរយៈតំណរភ្ជាប់ទាំង 2 នេះបាន Viki (App Store) និង Viki (Google Play Store)។ គួរបញ្ជាក់បន្តិចផងថា ដើម្បីអាចចូលទៅទស្សនារឿងដែលមាននៅក្នុងកម្មវិធីមួយនេះបាន គេតម្រូវឲ្យយើងធ្វើការចុះឈ្មោះជាមុនសិន ដោយយើងអាចចុះឈ្មោះតាមរយៈ Email ក៏បាន ឬ Facebook ក៏បាន ហើយការចុះឈ្មោះនេះដែរគឺមិនគិតថ្លៃនោះទេ។

0 Response to "នេះជាកម្មវិធីមួយផ្សេងទៀត អនុញ្ញាតឲ្យយើងអាចមើលរឿងភាគកូរ៉េល្បីៗជាមួយ Subtitle ជាអក្សរអង់គ្លេសផងដែរ"

Post a Comment

Advertise under the article