-->
ក្តៅៗ! មកដឹងតម្លៃម៉ូតូ PCX 160 និង PCX Hybrid ២០២១ ទើបប្រកាសចេញហ៊ុយៗ

ក្តៅៗ! មកដឹងតម្លៃម៉ូតូ PCX 160 និង PCX Hybrid ២០២១ ទើបប្រកាសចេញហ៊ុយៗ

 ក្តៅៗ! មកដឹងតម្លៃម៉ូតូ PCX 160 និង PCX Hybrid ២០២១ ទើបប្រកាសចេញហ៊ុយៗ









ក្រុមហ៊ុន Honda បានប្រកាសចេញម៉ូតូ PCX ស៊េរីឆ្នាំ២០២១ ជាផ្លូវការនៅក្នុងប្រទេសជប៉ុន ដោយមានរហូតដល់ទៅ ៣ ម៉ូដែល គឺ PCX125, PCX160 និង PCX e: HEV។ម៉ូតូ PCX ថ្មី ទាំង ៣ម៉ូដែលនេះនឹងមានការឌីហ្សាញដូចគ្នាទាំងស្រុង ប៉ុន្តែខុសលក្ខណៈពិសេសមួយចំនួន។ វាមានបំពាក់ចង្កៀងមុខ LED, ភ្លើងបំភ្លឺពេលថ្ងៃ LED, របាំងការពារខ្យល់ធំ, ចង្កៀងក្រោយរាងអក្សរ X ឌីហ្សាញបែប 3D, កែប២ជាន់, បូមក្រោយថ្មី, កុងទ័រ LED ថ្មី ចែកចេញជា ៣ផ្នែក, រន្ធសាកភ្លើង USB Type-C និង ប្រព័ន្ធ Smartkey។

PCX125 និង PCX160 មានឃ្លុបក្រោមកែបចំណុះ ៣០លីត្រ ខណៈម៉ូដែល PCX e: HEV (ប្រើម៉ាស៊ីន Hybrid) មានតែ ២៤លីត្រប៉ុណ្ណោះ។

PCX125 និង PCX160 បំពាក់ម៉ាស៊ីន eSP ទំហំ ១ស៊ីឡាំង មានធុងទឹកស្អំ និង ប្រើប៊ិចសាំង Fi ដូចគ្នា គ្រាន់តែមួយមានកម្លាំង ១២៥សេសេ និងមួយទៀតមានកម្លាំង ១៦០សេសេ។ ដោយឡែកចំពោះ PCX e: HEV វិញ គឺប្រើម៉ាស៊ីន Hybrid ដោយគួបផ្សំម៉ាស៊ីនកម្លាំង ១២៥សេសេ ជាមួយម៉ូទ័រអគ្គិសនី និងកញ្ចប់អាគុយអគ្គិសនីមួយ។

ម៉ូតូ Honda PCX ឆ្នាំ២០២១ ក៏មានមុខងារ HSTC torque control system, ហ្វ្រាំង ABS, ហ្វ្រាំងឌីស, កាំមុខ ១៤អ៊ីញ និង កាំក្រោយ ១៣អ៊ីញ។ Honda PCX125, PCX160 និង PCX e: HEV ឆ្នាំ២០២១ នឹងមានលក់នៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ជាមួយតម្លៃ ៣ ៤០០ដុល្លារ, ៣ ៩០០ដុល្លារ និង ៤ ៣០០ដុល្លារ៕

0 Response to "ក្តៅៗ! មកដឹងតម្លៃម៉ូតូ PCX 160 និង PCX Hybrid ២០២១ ទើបប្រកាសចេញហ៊ុយៗ"

Post a Comment

Advertise under the article