-->
មុខរបរប៉ុន្មានប្រភេទនេះនឹងបាត់មុខនៅខ្មែរពេលឡានអគ្គិសនីចូលមក

មុខរបរប៉ុន្មានប្រភេទនេះនឹងបាត់មុខនៅខ្មែរពេលឡានអគ្គិសនីចូលមក

 
មុខរបរប៉ុន្មានប្រភេទនេះនឹងបាត់មុខនៅខ្មែរពេលឡានអគ្គិសនីចូលមក

ទោះបីជាជះលុយរាប់ម៉ឺនដុល្លារទៀតក៏មិនអាចស្រោចស្រង់មុខរបរប៉ុន្មាននេះមកវិញដែរនៅពេលដែលឡានអគ្គិសនីចូលមកកម្ពុជា ដោយសារតែនិន្នាការសង្គមផ្លាស់ប្ដូរ ជាហេតុធ្វើឲ្យអ្នកត្រូវបង្ខំចិត្តបិទទ្វារដោយខ្លួនឯង ។

១. ហ្គារាសសាំង

មុខរបរគោលធំជាងគេ ឲ្យតែនិយាយដល់ឡានគឺចាក់សាំងទាំងអស់ តែបណ្ដាប្រទេសប៉ែក អ៊ឺរ៉ុប អាមេរិក និងប្រទេសអភិវឌ្ឍនចាប់ផ្ដើមបិទទ្វារហ្គារាសសាំងបន្ដបន្ទាប់ ហើយធ្វើកន្លែងសាកថ្មវិញ ដោយសារតែឡានភាគច្រើនឈប់ចាក់សាំងបន្ដទៀត ព្រោះឡានអគ្គិសនី មិនចាក់សាំងទេ ។

២. កន្លែងប្ដូរប្រេងម៉ាស៊ីន

ដោយសារតែឡានគ្មានចំហេះដូចមុនអញ្ចឹងហើយ ក៏មិនត្រូវការប្រេងម៉ាស៊ីនដូចមុនទៀតដែរ វានៅត្រូវការ តែកម្រិតទាប ដោយសារតែមានថាមពលអគ្គិសនីរួចមកហើយ វាត្រូវការតែប្រេងនៅកន្លែងមួយចំនួនតូចប៉ុណ្ណោះ ។

៣. កន្លែងជួសជុល

កន្លែងជួសជុលឡានតូចតាច នឹងត្រូវបិទទ្វារដោយសារតែគ្មានសម្ភារៈសម្រាប់ធ្វើឡានអគ្គិសនី ដោយសារគ្រប់គ្រឿងបន្លាស់សុទ្ធតែទំនើបមិនដូចពេលបច្ចុប្បន្ន អាចកាត់ត ច្នៃលិចកើតបានដូចមុនទៀតទេ ហើយគ្រឿងបន្លាស់របស់វាក៏មិនថោកដែរ អាចឈានដល់ការកុម្ម៉ង់ពីក្រៅប្រទេសទៀតផង ។

៤. ហាងលក់គ្រឿងលម្អឡាន

ឡានអគ្គិសនីត្រូវបានគេបំពាក់នៅបច្ចេកវិទ្យាទំនើបៗជាច្រើនមកជាមួយ ហើយគ្មានភាពស្មុកស្មាញ ឬ តម្រូវឲ្យអ្នកតុបតែងលម្អអ្វីបន្ថែមទេ ទិញមកជិះយកតែម្ដង លើកលែងតែគ្រឿងសម្ភារៈខាងក្នុងមួយចំនួនតូច ដែលអ្នកទិញដាក់បន្ថែមនោះ ។

៥. កន្លែងលក់អាគុយឡាន

ហាងលក់អាគុយឡានអាចច្នៃទៅលក់អាគុយឡានអគ្គិសនីវិញបាន ប្រសិនបើអាច តែសម្រាប់អាគុយចាស់នឹងត្រូវផ្លាស់ប្ដូរចេញទាំងអស់ ព្រោះមិនអាចយកអាគុយធម្មតាទៅដាក់ឡានអគ្គិសនីបានទេ ។

ជាមួយគ្នានោះដែរ យោងតាមគេហទំព័រ BBC បានឲ្យដឹងដែរថា សម្រាប់នៅប្រទេសអង់គ្លេស ចាប់បីឆ្នាំ ២០៣៥ ទៅគឺលែងមានឡានចាក់ ម៉ាស៊ូត សាំង Hybrid ជិះតទៅទៀតហើយ ព្រោះដើម្បីឲ្យចក្រភពអង់គ្លេសក្លាយទៅជាប្រទេសដែលបញ្ចេញសារធាតុកាបូនត្រឹមកម្រិត​សូន្យ ៕

0 Response to "មុខរបរប៉ុន្មានប្រភេទនេះនឹងបាត់មុខនៅខ្មែរពេលឡានអគ្គិសនីចូលមក"

Post a Comment

Advertise under the article